ក្រុមហ៊ុន Intel ធ្វើការសុំទោស អតិថិជនចិនក្រោយពេលដែលខ្លួនបានកំណត់ អ្នកផ្គត់ផ្គង់ មិនឱ្យប្រើប្រាស់ កម្លាំងពលកម្ម ឬវត្ថុធាតុដើមនៅតំបន់ ស្វយ័តស៊ីនជាំង

ក្រុមហ៊ុន បច្ចេកវិទ្យា អាមេរិក Intel បាន ចេញ សេចក្ដីថ្លែងការណ៍ សុំទោស អតិថិជនរបស់ចិនក្រោយ ពេល ដែលខ្លួនបាន ចេញ លិខិត មួយ ប្រាប់ អ្នក ផ្គត់ផ្គង់ របស់ខ្លួន ថាមិនឱ្យប្រើប្រាស់ កម្លាំងពលកម្ម ឬវត្ថុធាតុ ដើម នៅ តំបន់ ស្វយ័ត ស៊ីនជាំង របស់ ចិន ដោយ មាន ខ្លឹមសារ ថា៖ “យើង ខ្ញុំ សូម ធ្វើ ការ អភ័យទោស ចំពោះ កំហុស ដែល ធ្វើ ឱ្យ ប៉ះពាល់ ដល់ អតិថិជន ដៃ គូ និង សាធារណមតិ ចិន ជា ទី គោរព។ Intel នៅ តែ ប្ដេជ្ញា ក្នុង ការ ក្លាយ ជា ដៃគូ បច្ចេកវិទ្យា ដែល អាច ជឿទុកចិត្ត បាន ហើយ ជំរុញ ឱ្យ មាន សន្ទុះ អភិវឌ្ឍន៍ រួម នៅ ក្នុង ប្រទេស ចិន”។

រដ្ឋាភិបាល ប្រទេស លោក ខាង លិច មួយ ចំនួន ជាពិសេស អាមេរិក បាន ធ្វើ ការ ដាក់ ទណ្ឌកម្ម ដោយ ហាមប្រាម មិន ឱ្យ ក្រុមហ៊ុន របស់ ខ្លួន ប្រើប្រាស់ វត្ថុធាតុ ដើម ឬកម្លាំង ពលកម្ម នានា នៅ ក្នុង តំបន់ ស៊ីនជាំង ដោយ ហេតុផល ថា ចិន បាន ធ្វើ ការ រំលោភ សិទ្ធិ មនុស្ស ទៅ កាន់ ជនជាតិ អ៊ុយហ្គ័រ ដែល រស់ នៅ តំបន់ នោះ។

ប្រភព៖ The Straits Times

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *