ព័ត៌មានកីឡា

Chelsea ចង់នាំត្រកូល Hazard មួយរូបទៀត

លោក Antonio Conte កំពុងតែចរចារជាមួយក្រុម Borussia Monchenglabach ក្នុងការនាំយកកីឡាករ​ត្រកូល Hazard មួយរូបទៀត មកកាន់ក្លិបអង់គ្លេសមួយនេះ។

ជាកស្តែងណាស់ បើតាមការចុះផ្សាយរបស់ Bild ពីប្រទេសអាឡឺម៉ង់បានឲ្យដឹងថា ក្រុមតោខៀវ Chelsea បានទាក់ទងក្រុម Monchenglabach ក្នុងការនាំយក​កីឡាករ Thorgan Hazard មកកាន់ Stamford Bridge ។ ជាការពិតណស់ Chelsea ចង់បានកីឡាករវ័យ២៤ឆ្នាំរូបនេះ ដើម្បីមកលេងជុំគ្នា ជាមួយបងប្អូន២នាក់របស់គេ គឺ Eden Hazard និង Kylian Hazard ដែលសុទ្ធសឹងកំពុងជ្រកក្រោមទ្រនុំតែ មួយ។

តាមការឲ្យដឹងពីប្រភពខាងលើនេះដដែលបានឲ្យ​ដឹង​បន្ថែមទៀតថា លោក Conte ច្បាស់ណាស់នឹងនាំយក Torgan Hazard ពីក្រុម Monchenglabach ដោយលោកកំពុងតែរៀបចំសំណុំឯកសាររួមទាំងការចរចារពីតម្លៃខ្លួនប៉ុណ្ណោះ។ ប្រសិនបើការផ្លាស់ប្តូរលេចចេញជារូប​រាងមែន នោះ Chelsea នឹមនបងប្អូនត្រកូល Hazard ទាំង៣រូបលេងជុំគ្នាតែម្តង ដែលមាន Eden Hazard វ័យ២៦ឆ្នាំ, Thorgan Hazard វ័យ២៤ឆ្នាំ និង Kylian Hazard វ័យ២២ឆ្នាំ ។

ចាំមើលតើក្រុម តោខៀវ Chelsea អាចប្រមូលបងប្អូនត្រកូល Hazard បានឬយ៉ាងណា ខណ:រដូវកាលក្រោយនេះ ក្រុម Real Madrid មានមហិច្ចតាចង់បាន Eden Hazard ផងនោះ។

មតិយោបល់