បន្ទាប់ពីការចំណាយលុយយ៉ាងច្រើនសន្ធឹកសន្ធាប់កាលពីរដូវក្តៅកន្លងមក នៅរដូវក្តៅក្រោយនេះ ក្រុម Paris Saint Germain បានដក់គោលដៅនាំយកកីឡាករស៊ែប៊ីមួយរូបទៀត ក្នុងតម្លៃកប់ពពក ពីក្រុម Lazio ។
នេះគឺជារឿងដ៍ភ្ញាក់ផ្អើលថ្មីមួយទៀត សម្រាប់ក្រុម Paris Saint Germain ដែលចូលចិត្តចំណាយលុយច្រើនសន្ធឹកសន្ធាប់ដើម្បីកីឡាករដែលពួកគេចង់បាន ដោយមិនខ្លាចរងការរិះគន់ពីសំណាក់បណ្តាញសង្គមឡើយ។ ជាក់ស្តែងណាស់ នៅរដូវក្តៅក្រោយនេះ ក្រុម Paris Saint Germain បានត្រៀមនូវទឹកប្រាក់ប្រមាណជា ១៥០លានផោន ស្មើ១៧០លានអឺរ៉ូ ដើម្បទិញយកខ្សែបម្រើស៊ែប៊ីវ័យ ២២ឆ្នាំ Sergej Milinkovic-Savic ពីក្រុម Lazio ។
ការចំណាយលុយយ៉ាងច្រើមបែបនេះ បានធ្វើឲ្យក្រុម សេះបង្កង់ Juventus និងក្រុមបីសាចក្រហម Manchester United ដកខ្លួនចេញ ដោយមិនបន្តប្រជែងដណ្តើមយក Sergej Milinkovic-Savic ជាមួយក្រុម Paris Saint Germain ឡើយ។ គួរបញ្ជាក់ផងដែរថា ក្រុម Paris Saint Germain បានចាយលុយធំ លើកីឡាករ២រូបមកហើយ កាលពីរដូវក្តៅកន្លងមក ដោយទី១ចាយលើ Neymar ផ្ទេរចេញពីក្រុម Barcelona ក្នុងតម្លៃ ២២២លានអឺរ៉ូ និង Kyian Mbappe ពីក្រុម AS Monaco ក្នុងតម្លៃ ១៧០លានអឺរ៉ូ ខណៈរដូវក្តៅក្រោយនេះ ក្រុម អ្នកមានបារាំងមួយនេះ ត្រៀម ១៧០លានអឺរ៉ូបន្ថែមទៀត ក្នុងការទិញយក Sergej Milinkovic-Savic ពី Lazio ។
ប្រភពខាងលើដដែលបញ្ជាក់ទៀតថា ក្រុម Paris Saint Germain ចង់ទិញ Sergej Milinkovic-Savic នៅខែមករានេះ តែដោយសារខ្លាចរងការពិន័យពី FIFA ទាក់ទងនឹងការចំណាយលើសចំណូល ទើបធ្វើឲ្យក្លិបបារាំងមួយនេះពន្យាពេលដល់រដូវក្តៅក្រោយវិញ។
មតិយោបល់