ព័ត៌មានជាតិ

គូរសង្សាប្រុសស្រីវ័យក្មេង២នាក់ ត្រូវប្រជាពលរដ្ឋចាប់ឲ្យសមត្ថកិច្ច បន្ទាប់ពីកាច់សោរ.ក ម៉ូតូបានតែជិះរត់មិនរួច

កណ្តាលៈ ជនសង្ស័យប្រុសស្រី២នាក់ធ្វើសកម្មភាពលួចម៉ូតូបានសម្រេចតែរត់មិនរួចកើតហេតុនៅ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង៣និង៣០ នាទី ចំណុចភូមិព្រែកតាព្រហ្ម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល ។
ជនរងគ្រោះ០១ នាក់មានឈ្មោះ ពូ អ៊ី ភេទ ប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ លក់ត្រី ទីលំនៅភូមិ-ឃុំកើតហេតុ។

ចំណែកជនសង្ស័យមានគ្នា០២ នាក់ទី១-ឈ្មោះ សុង ពិសិដ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅផ្ទះជួល សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។មានសារធាតុញៀនក្នុងទឹកនោម (+វិជ្ជមាន)។
២-ឈ្មោះ រុន ស្រីនិច ភេទស្រី អាយុ១៦ឆ្នាំ មុខរបរ បុគ្គលិក កន្លែងលក់មីហិរ ទីលំនៅភូមិពោធិមង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល បានតេស្តរកសារធាតុញៀននៅក្នុងទឹកនោម(+វិជ្ជមាន) ។
វត្ថុតាងចាប់យក៖
-ម៉ូតូម៉ាកសង់ C១២៥ ពណ៌ ខ្មៅ ឆ្នាំ២០០៨ ពាក់ស្លាកលេខ ភ្នំពេញ 1U 4649 (ជារបស់ជនរងគ្រោះ)។
-ម៉ូតូម៉ាក Nex ពណ៌ ស ឆ្នាំ២០១៧ ពាក់ស្លាកលេខ កំពង់ធំ 1M 3752 (របស់ជនសង្ស័យ)។
-ប្រអប់សំរាប់ដាក់ឧបករណ៍ កាច់កម៉ូតូ០១
-សោរខ្សៀ លេខ០៨ ចំនួន ០១
-កូនកន្រ្តៃដែក០១
-ឧបករណ៍សំរាប់កាច់សោរ ក ម៉ូតូ០៣
-ទូរស័ព្ទដៃ ម៉ាក iPhone 6plus ចំនួន ០១ គ្រឿង

តាមប្រភពព័ត៌មាននៅ មុនពេលកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូរបស់ខ្លួន ត្រឡប់មកពី លក់ត្រី នៅចំណុចផ្សារព្រែកព្នៅ ខណ្ឌព្រែកព្នៅ វិញ រួចបានចតម៉ូតូទុកនៅចិញ្ចើមផ្លូវខាងមុខផ្ទះរបស់ខ្លួន បន្ទាប់មកជនរងគ្រោះក៏បានឡើងទៅលើផ្ទះដើម្បីហូបបាយជា
មួយប្រពន្ធ ដោយជនរងគ្រោះពុំដកសោរចេញពីម៉ូតូទេ ក្នុងខណៈពេលនោះ មានជនសង្ស័យ ០២នាក់ ឈ្មោះ សុង ពិសិដ្ឋ បានជិះម៉ូតូម៉ាក nex ម៉ូតូឌុបជនសង្ស័យ ឈ្មោះ រុន ស្រីនិច ភេទស្រីត្រូវជាសង្សារ ឆ្លៀតពេលនោះ ជនសង្ស័យឈ្មោះ សុង ពិសិដ្ឋ បានធ្វើសកម្មភាព ឡើងជិះបញ្ឆេះម៉ូតូរបស់ជនរងគ្រោះ ដែលមាន សោរជាប់ស្រាប់នោះ ជិះគេច
ខ្លួនទៅ ទិសខាងត្បូង ចំណែកជនសង្ស័យឈ្មោះ រុន ស្រីនិច បានជិះម៉ូតូម៉ាកnexតាមពីក្រោយ ស្របពេលនោះ ជនរងគ្រោះបានឮសំឡេង បញ្ឆេះម៉ាស៊ីនម៉ូតូរបស់ខ្លួន ក៏ចេញមកមើល បានឃើញជនសង្ស័យ០២នាក់ខាងលើ ជិះម៉ូតូរបស់ខ្លួនគេចទៅទិសខាងត្បូង ក៏បានទូរស័ព្ទ ទៅប្រាប់ឈ្មោះ ម៉ាត់ រ៉ូសេន ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ
ឥស្លាម រស់នៅភូមិឃុំជាមួយគ្នា ឲ្យជួយមើល និងស្ទាក់ម៉ូតូរបស់ខ្លួន ដែលជនសង្ស័យទាំង០២នាក់ បានជិះគេចខ្លួននោះលុះពេលជនសង្ស័យជិះម៉ូតូ គេចខ្លួនដល់ ចំណុចមុខផ្ទះឈ្មោះ ម៉ាត់ រ៉ូសេន ក្នុងពេលនោះបានហៅអ្នកជិតខាង ឲ្យជួយស្ទាក់ម៉ូតូ និង ឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ ខាងលើ រួមនិងវត្ថុតាង រួចបានរាយការណ៍ មក
សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់អុសតែម្តង បន្ទាប់មកកម្លាំងផ្នែកជំនាញ បានសហការ ជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលកំពង់អុស បានចុះទៅដល់កន្លែងកើតហេតុនិងធ្វើការឃាត់
ខ្លួនជនសង្ស័យទាំង០២នាក់ខាងលើ មកកាន់ អធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីបន្តចាត់ការ តាមនីតិវិធី៕

 

មតិយោបល់