ត្បូងឃ្មុំៈ កាលពីវេលាម៉ោង ៦និង៣០នាទីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០១៩ មានករណីហិង្សាវាយបំផ្លាញទ្រព្យសម្បត្តិ នៅក្នុងផ្ទះរបស់ឈ្មោះ សួង ឆៃ ឡេង ភេទប្រុស អាយុ៦៦ឆ្នាំ ស្ថិតនៅភូមិចំបក់ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ។
បង្កដោយជនសង្ស័យ ឈ្មោះឡេង សីឡា (ត្រូវជាកូនបង្កើត) ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ-ឃុំ កើតហេតុ បានធ្វើសកម្មភាព យកកាំបិតប៉័ងតោ កាប់បំផ្លាញទ្រព្យសម្បត្តិរួមមាន៖ តុ ធុងខ្យល់ និងរបស់របរក្នុងផ្ទះជាច្រើនទៀត។
ក្រោយបានទទួលពត៌មានពីគ្រួសារជនរងគ្រោះ នៅវេលាម៉ោង ៩និង០០នាទីយប់ ថ្ងៃខែឆ្នាំដដែល កម្លាំងជំនាញ បានធ្វើការឃាត់ខ្លួនជនសង្ស័យ នាំមកសាកសួរ នៅអធិ ការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕
មតិយោបល់