ព័ត៌មានជាតិ

បុរសម្នាក់ដេកសុខៗ ខ្យល់គស្លាប់នៅលើគ្រែក្រោមផ្ទះ!

កណ្តាល: បុរសចំណាស់ម្នាក់ដេកៗ ស្រាប់តែខ្យល់គស្លាប់ នៅលើគ្រែក្រោមផ្ទះ ដោយគ្មានជំងឺអ្វីសោះ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះនៅថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំរកា ពស ២៥៦១ ត្រូវនឹងថ្ងៃទី ១០ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៥ និង៣០នាទីព្រឹក ចំណុចកើតហេតុ ភូមិចន្លក់ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

នគរបាលស្រុកកៀនស្វាយបានឲ្យដឹងថា សពឈ្មោះ អ៊ន ស៊ីម៉ន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ កម្មករសំណង់ មានលំនៅភូមិចន្លក់ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលប៉ុស្តិ៍គគីរបានសហការជាមួយលោកមេភូមិចន្លក់ ក្រុមប្រឹក្សាឃុំគគីរ គ្រូពេទ្យបង្អែកឃុំ និងកម្លាំងជំនាញកោសល្យវិច័យស្រុកកៀនស្វាយ ចុះដល់កន្លែងកើតហេតុដើម្បីធ្វើការពិនិត្យសព ក្រោយការពិនិត្យសពខាងលើពិតជាស្លាប់ដោយសាខ្យល់គប្រាកដមែន។
បច្ចុប្បន្នសពខាងលើបានប្រគល់ឲ្យក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់