ភ្នំពេញៈ បុរសម្នាក់ត្រូវបានកម្លាំងមានសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ សហការជាមួយនិងនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវចាប់វាយខ្នោះ ដៃជាប់ម្តងទៀត ក្រោយពីកាលពីយប់បុរសរូបនេះ ត្រូវបានកម្លាំងមានសម្ថកិច្ចចាប់វាយខ្នោះដៃម្តងរួចមកហើយនោះ នៅពេលដែលកំពុងតែជិះម៉ូតូឌុបស្រីស្នេហ៍ ហើយប្រពន្ធតាមទាន់ និង ស្រែកថា «ចោរៗកាលពីយប់នៅនគរបាលប៉ុស្តិ៍ ទំនប់ទឹកនោះ»។
ការចាប់ឃាត់ខ្លួននេះដែរបានធ្វើឡើងកាលពីលាម៉ោង១០ព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ នៅផ្ទះសំណាក់សុវណ្ណគីរី ផ្លូវលេខ២៧១ ក្នុង សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកម្លាំងមានសមត្ថកិច្ចមូលដ្ឋានម្នាក់បានប្រាប់ឲ្យដឹងថា បុរសដែលត្រូវបានកម្លាំងនគរបាលខណ្ឌមានជ័យ សហការជាមួយនិង កម្លាំងនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ របស់លោកចាប់ឃាត់ខ្លួននាពេលនេះ គឺមានអាយុប្រមាណជាជាង ៣០ឆ្នាំ ដោយមានពាក់ព័ន្ធទៅនឹងករណីគ្រឿងញៀន។
តាមប្រភពដដែលបានប្រាប់បន្តទៀតថា បុរសម្នាក់ខាងលើនេះ ដោយកាលពីយប់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទំណប់ទឹកធ្វើការចាប់ខ្លួន និង វាយខ្នោះម្តងរួចមកហើយ នៅពេលដែលស្រ្តីជាប្រពន្ធតាមទាន់ពេលដែលកំពុងជិះម៉ូតូឌុប ស្រីស្នេហ៍ ហើយប្រពន្ធតាមទាន់ស្រែកថា « ចោរៗ » ធ្វើឲ្យមានការភ្ញាក់ផ្អើល នឹងទើបដោះលែងទៅវិញក្រោយពីដឹងថា ជារឿងជម្លោះប្តីប្រពន្ធ ហើយទាំង២ខាងលើ ក៏នាំគ្នាទៅដេកនៅផ្ទះសំណាក់ខាងលើនោះ។
ក្រោយពេលកើតហេតុ បុរសជាប្តីជាជនសង្ស័យពាក់ព័ន្ធទៅនឹងករណីគ្រឿងញៀនខាងលើ ត្រូវបានកម្លាំងមានសមត្ថកិច្ច ចាប់វាយខ្នោះ និង បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ជាបន្តទៅទៀត៕
មតិយោបល់