ព័ត៌មានជាតិ

យក្សដឹកថ្ម ពន្លះជាមួយ យក្សដឹកស៊ីម៉ង់ត៍ក្រុមហ៊ុន K-Cement បណ្តាលឲ្យតៃកុងគៀបជាប់ក្នុងកាប៊ីន!

ព្រះសីហនុៈ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ដោយមានរថយន្តយក្ស២គ្រឿង បានបុកគ្នាពេញទំហឹង បណ្តាលឲ្យគៀបតៃកុងរថយន្តទាំងសងខាង របួសធ្ងន់និងស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៨យប់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ នៅចំណុចមុខរោងចក្រញូស្តារ ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ប្រភពព័ត៌មានបានឲ្យដឹងថា ករណីនេះកើតឡើងខណៈដែលរថយន្តដឹក​ស៊ីម៉ងត៍ របស់ក្រុមហ៊ុន K-Cement រួមនិងរថយន្តដឹកថ្ម ធន់ធំមួយគ្រឿងទៀត បើកបរក្នុង​ទិសដៅ​បញ្ច្រាសទិស​គ្នា លុះដល់ចំណុចកើតហេតុ​ក៏ជ្រុលទៅបុកគ្នាពេញទំហឹង បណ្តាលឲ្យតៃកុងរថយន្តដឹកថ្ម របួស​ស្រាល ​ត្រូវបាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​គ្លីនិក​មិត្តភាព​។ ចំណែកអ្នកបើកបរ​រថយន្ត​ដឹក​ស៊ីម៉ងត៍ K-Cement វិញរបួសធ្ងន់ គៀប​ជាប់​ក្នុង​រថយន្ត ត្រូវបានសមត្ថកិច្ចជួយគាស់យក​ចេញ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ។

ចំណែករថយន្តទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែង យកទៅរក្សាទុករង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

មតិយោបល់