ភ្នំពេញៈ បើតាមការអះអាងរបស់តារាសម្តែង លោក អ៊ឹម ជីវ៉ា ប្រាប់ឲ្យដឹងថា ក្រោយពីសង្គ្រោះបន្ទាន់បញ្ហា បេះដូង ធ្វើទុក្ខ នៅមន្ទីរពេទ្យកាលម៉ែត កាលពីយប់មិញ តារាសម្តែង និងពិធីការិនី កញ្ញា ព្រះកាយច័ន្ទ មានអាការៈធូស្បើយហើយ។
វាហាក់ដូចជាណាត់គ្នា ឈឺ សម្រាប់ កញ្ញា រៀ ម ច័ន្ទបូរមី និង ព្រះកាយច័ន្ទ ដោយមានបញ្ហា ជំងឺបេះដូង ធ្វើទុក្ខ ដូចគ្នា គ្រាន់តែមួយព្រឹក និងមួយយប់ ហើយ ក៏កំពុងព្យាបាល នៅមន្ទីរពេទ្យកាម៉ែត្រ ផងដែរ។
លោក អ៊ឹម ជីវ៉ា បានប្រាប់ Post News តាមរយៈខ្សែទូរស័ព្ទ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦ ឲ្យដឹងថា ព្រះកាយច័ន្ទ បេះដូងបានធ្វើទុក្ខ កាលពីយប់មិញប្រហែលម៉ោង១០ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦ ដោយបញ្ចូនទៅកាន់មន្ទីរពេទ្យ ឯកជន ជិត ផ្ទះនាង នៅក្រុងតាខ្មៅតែដោយគ្រូពេទ្យនៅមន្ទីរពេទ្យ នោះ បានប្រាប់ដោយបន្ទាន់ថា មិនអាចនៅបន្តទៀតបានទេត្រូវតែបញ្ជូនមក មន្ទីរពេទ្យកាល់ម៉ែត ឬពេទ្យលោកសង្ឃជាបន្ទាន់។
នេះមិនមែនជាលើកទី ១ របស់ព្រះកាយច័ន្ទនោះ ដែលមានបញ្ហាបេះដូង ធ្វើទុក្ខ ដោយរាល់ដងធ្វើទុក្ខ ថប់ដង្ហើមៗ ក៏បានធូស្បើយវិញ តែយប់មិញនេះ គឺខ្លាំង ជាងរាល់ដង ដែលជាហេតុ ធ្វើឲ្យ ក្រុមគ្រួសារ ព្រួយបារម្ភ បញ្ចូននាង មកកាន់មន្ទីរពេទ្យ កាលម៉ែត្រ ដើម្បីសង្គ្រោះបន្ទាន់តែម្តង។
លោក អ៊ឹម ជីវ៉ា ថា «ក្រោយពីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាលម៉ែត្រ តារាសម្តែង ព្រះកាយច័ន្ទ មានអាការៈមករកភាពប្រក្រតីវិញហើយ ដោយអាច នឹងចេញពីមន្ទីពេទ្យ នៅថ្ងៃនេះតែម្តង »។
ក្នុងនោះដែរ អ៊ឹម ជីវ៉ា ក៏បានអរគុណដល់មន្ទីរពេទ្យកាលម៉ែត ដែលបានខ្នះខ្នែង ជួយយកចិត្តទុកដាក់ ទៅលើ ព្រះកាយច័ន្ទ និង កញ្ញា រៀម ច័ន្ទបូរមី ទាំងសកម្មភាព និងសម្តីរបស់បុគ្គលិកនោះគឺ សុភាពរាបសារ មិនដូចអ្វី ដែលគេនិយាយថានោះទេ៕
មតិយោបល់