ព័ត៌មានជាតិ

Update៖ លោកយាយម្នាក់ធ្លាក់ផ្ងារក្រោយបោកក្បាលនឹងដីស្លាប់ បន្ទាប់ពីម៉ូតូកង់បីវ៉ាជែងររថយន្ត២គ្រឿង មិនផុតធ្លាក់ប្រឡាយ

កំពង់ឆ្នាំង: នៅវេលាម៉ោង ៧និង២០នាទីព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតក្នុងចន្លោះគីឡូម៉ែត្រលេខ៩៦-៩៧ ភូមិផ្លូវវាយ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូកង់បីបានបើកគេចឡាន ធ្លាក់ចូលក្នុងប្រឡាយ បណ្ដាលឲ្យលោកយាយម្នាក់ស្លាប់។

ស្រ្តីរងគ្រោះឈ្មោះ អ៊ី យ៉ាន អាយុ ៨៣ឆ្នាំ រស់នៅខេត្តព្រៃវែង។

សភាពរឿងហេតុ៖ នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូកង់បីគ្មានស្លាកលេខ ធ្វើដំណើរពីកើតទៅលិច ពេលមកដល់ចំណុចកើតហេតុ អ្នកម៉ូតូកង់បីបានបើកវ៉ាជែងរថយន្ត ២គ្រឿង តែអត់ផុតរួចគេចទៅម្ខាងផ្លូវជ្រុលធ្លាក់ប្រឡាយតែម្តង បណ្ដាលជនរងគ្រោះធ្លាក់ផ្ងារក្រោយបោកក្បាលនឹងដីរបួសធ្ងន់ ស្លាប់តាមផ្លូវពេលរថយន្តសាមុយដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារ ទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ចំណែកអ្នកបើកកង់បីរត់គេចខ្លួនបាត់ស្រមោល៕

មតិយោបល់