ព័ត៌មានជាតិ

មាន​ករណី​អគ្គិ​ភ័យ​ឆាបឆេះ​រថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿងនៅខេត្តសៀមរាប

​សៀមរាប​ :​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ ឲ្យបានដឹងថានៅ​ថ្ងៃ​ទី​៤​ ខែកុម្ភ:​ ឆ្នាំ​២០២៣​ វេលា​ម៉ោង​១២​និង​៥២​នាទី​ នៅ​ចំណុច​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦​ ស្ថិត​ក្នុងភូមិ​រលួស​ខាងលិច​ ឃុំ​រលួស​ ស្រុក​ប្រាសាទបាគង​ ខេត្តសៀមរាប​ មាន​ករណី​អគ្គី​ភ័យ​ឆាបឆេះ​រថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿង​ ពណ៌​ប៉ៃ​តង​ ស្លាក​លេខ​សៀមរាប​ 2C-0373​ ។​ម្ចាស់​រថយន្ត​ឈ្មោះ​ មាស​ ហៅ​ ភេទ​ប្រុស​ អាយុ​៦៤​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​សំរោង​ ឃុំ​សំរោង​ ស្រុក​សូទ្រនិគម​ ខេត្តសៀមរាប​ ។​ ករណី​នេះ​បណ្តាល​មក​ពី​ផ្ទុះ​កំប៉ុង​ស្ព្រា​យ​ថ្នាំ​ពណ៌​និង​សាំង​ក្រអូប​ដែល​នៅ​ជិត​គ្នា​បណ្តាល​ឲ្យ​ឆេះ​តែ​ម្តង​ ។​ការ​ខូចខាត​រួម​មាន​ ៖​ រថយន្ត​ខូចខាត​ស្ទើរ​ទាំងស្រុង​ ទូទឹកកក​ចំនួន​១​ ម៉ាស៊ីនបោកខោអាវ​ចំនួន​១​ ចំណី​ត្រី​១០​កា​រ៉ុ​ង​ សាំង​ក្រអូប​ ១០​ប៊ីដុង​ ស្ព្រា​យ​ថ្នាំ​ពណ៌​៥០​កំប៉ុង​ និង​សម្ភារ:​គ្រឿងបន្លាស់​រថយន្ត​មួយ​ចំនួន​ទៀត​ ។​ករណី​នេះ​កម្លាំង​នគរបាល​នៃ​អធិការ​ស្រុក​ប្រាសាទបាគង​ បាន​ដឹកនាំ​កម្លាំង​ចុះ​ពន្លត់​អគ្គិភ័យ​នេះ​ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អ​គិ្គ​ភ័យ​ចំនួន​១​គ្រឿង​ ទើប​គ្រប់គ្រង​ស្ថានការណ៍​អគ្គី​ភ័យ​នេះ​បាន​ ៕

មតិយោបល់