តាកែវៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ក្រោយពីមានម៉ូតូឌ្រីម០១៤ បើកបុកអ្នកឲ្យសញ្ញាចរាចរណ៍ម្នាក់ រួចក៏ជ្រុលចង្កូត ទៅបុកគោយន្តគូបូតា ក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យរងរបួសធ្ងន់ស្រាល ចំនួន៣នាក់។
ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៦និង៥នាទីល្ងាច ស្ថិតលើផ្លូវជាតិលេខ២ ចន្លោះគីឡួម៉ែត្រលេខ១១៤-១១៥ ភូមិត្រើយទន្លាប់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។
ជនរងគ្រោះជាអ្នកឲ្យសញ្ញាចរាចរណ៍មានឈ្មោះ ហេង សារី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស(របួសធ្ងន់) ស្នាក់នៅភូមិឃុំកើតហេតុ។ ចំណែកជនបង្កមានឈ្មោះ ឈន រិទី្ធ ភេទប្រុស អាយុ៣៣ឆ្នាំ(របួសធ្ងន់) ស្នាក់នៅស្រុកអង្គជ័យ ខេត្តកំពត បើកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៤ ពាក់ស្លាកលេខកំពត1G-9820 និងម្ចាស់គោយន្តមានឈ្មោះ ហេង ជា ភេទប្រុស អាយុ៣៩ឆ្នាំ(របួសស្រាល) ស្នាក់នៅភូមិពោធិ៍ខ្វាត់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ បើកគោយន្តម៉ាកគូបូតាពណ៌ក្រហម។
ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកវត្ថុតាងទាំង២គ្រឿងមកររក្សាទុក នៅអធិការដ្ឋានគរបាលស្រុក ដើម្បីដោះស្រាយបន្តតាមផ្លូវច្បាប់។ ចំណែកជនរងគ្រោះត្រូវបញ្ជូនទៅសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ៕
មតិយោបល់