ព័ត៌មានអន្តរជាតិ

Update៖ មនុស្សស្លាប់កើនដល់ ១៧ នាក់ និងរបួស ២៥ នាក់ បន្ទាប់ពីគ្រោះរអិលបាក់ដី នៅរដ្ឋកាលីហ្វញ៉ា

អាមេរិកៈ ប៉ូលិសមូលដ្ឋាន កាលពីថ្ងៃពុធបាននិយាយថា ចំនួនអ្នកស្លាប់ដោយសារការរអិលបាក់ដី នៅរដ្ឋកាលីហ្វ័រនីញ៉ា បានកើនឡើងដល់ ១៧ នាក់ហើយ បន្ទាប់ពីសាកសពពីរបន្ថែមទៀត ត្រូវបានរកឃើញ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៧។

លោក Sheriff Bill Brown តម្រួត​ស្រុក Santa Barbara County បាននិយាយថា មនុស្ស ១៣ នាក់ផ្សេងទៀត នៅតែបន្តបាត់ខ្លួន ខណៈដែលផ្ទះចំនួន ១០០ ខ្នង ត្រូវបានបំផ្លាញ នៅក្នុងហេតុការណ៍នេះ។

សូមជំរាបថា ព្យុះភ្លៀងយ៉ាងខ្លាំង បានបណ្តាលឲ្យទឹកជំនន់ហូរទន្លេជាច្រើន រួមទាំងនាំកម្ទេចកំទីចេញពីភ្នំ ទៅកាន់សហគមន៍ Montecito ក្នុងតំបន់ Santa Barbara ។

អ្នកនាំពាក្យរបស់នាយកដ្ឋានស្រុក បាននិយាយថា យ៉ាងហោចណាស់មនុស្សចំនួន ២៥ នាក់បានរងរបួស ខណៈដែលការដឹកជញ្ជូនផ្លូវអាកាស សម្រាប់ប្រជាជនរាប់សិបនាក់ ដែលរងផលប៉ះពាល់ប្រហែល ៥០ ជើង ចេញពីទីតាំងនោះ៕

មតិយោបល់