Post News Media ព័ត៌មានជាតិ សាស្ត្រាចារ្យ...

សាស្ត្រាចារ្យម្នាក់ ត្រូវរថយន្តបុកស្លាប់

ភ្នំពេញ: កាលពីវេលាម៉ោង៧ និង០៥ នាទីព្រឹកថ្ងៃទី១១ ខែមករាឆ្នាំ២០១៧ មានសាស្ត្រាចារ្យម្នាក់ ត្រូវរថយន្តទួរីសបុក និងកិនពីលើ បណ្តាលឲ្យស្លាប់ ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ កើតហេតុតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាកុងរថយន្តទួរីស បានបើកទ្វាររថយន្តរត់គេចខ្លួនបាត់ស្រមោល ដោយរថយន្តបង្ក និងម៉ូតូជនរងគ្រោះ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ។

បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានសមត្ថកិច្ច ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕