អចលន​ទ្រព្យ

ផ្លូវក្រវ៉ាត់ក្រុងទី៣ តភ្ជាប់ផ្លូវជាតិលេខ ១, ២, ៣, ៤ និងលេខ៥ ចុះកិច្ចព្រមព្រៀងហើយ

លោក ស៊ុន​ ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ផ្លូវក្រវ៉ាត់ក្រុងទី ៣ មានប្រវែង ៥២គីឡូម៉ែត្រ នឹងតភ្ជាប់ផ្លូវជាតិសំខាន់ៗ រវាងផ្លូវជាតិលេខ ៥ លេខ ៤ លេខ ៣ លេខ ២ និងលេខ ១។

កាលពីម្សិលមិញនេះ លោកបានឲ្យដឹងថា គម្រោងនេះ គឺចុះកិច្ចព្រមព្រៀងរួចហើយ រង់ចាំការសម្រេចរបស់ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។

ផ្លូវនេះ គ្រោងនឹងធ្វើឡើងពីបេតុងសសៃដែក ដែលក្នុងនោះ ៤៧គីឡូម៉ែត្រ ជាផ្លូវ ៤គន្លង ២ទៅ២មក នឹងមានទទឹង ២៥ម៉ែត្រ។

រីឯ ៥គីឡូម៉ែត្រទៀត មាន ២គន្លង សម្រាប់ចូលទៅកាន់កំពង់ផែ។

គម្រោងផ្លូវនេះ​ តភ្ជាប់ពីផ្លូវជាតិលេខ ៥ ត្រង់ចំណុចទំនប់កប់ស្រូវ ឆ្លងកាត់ផ្លូវជាតិលេខ ៤ ផ្លូវជាតិលេខ ៣ ផ្លូវជាតិលេខ ២ និងបញ្ចប់ត្រឹមផ្លូវជាតិលេខ​១។

គួរជម្រាបដែរថា ផ្លូវក្រវ៉ាត់ក្រុងថ្មីនេះ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជម្រុញការរីកលូតលាស់នៅតាមតំបន់អមសងខាងផ្លូវ ងាយស្រួលដល់ការដឹកជញ្ជូនទំនិញ និងកាន់តែទាក់ទាញវិនិយោគិន ក៏ដូចភ្ញៀវទេសចរអន្តរជាតិ ឲ្យមកកម្ពុជាបានកាន់តែច្រើន៕

មតិយោបល់