តាមលិខិតស្នើសុំរបស់ប្រធានការិយាល័យអប់រំ ស្រុកសំឡូត ខេត្តបាត់ដំបង បានធ្វើសំណើសុំអនុញ្ញាត ធ្វើចត្តាឡីស័ក សិស្សានុសិស្សចំនួន ១៤នាក់ នៅជាមួយគ្រួសារ រយៈពេល ១៤ ថ្ងៃ។
តាមកម្មវត្ថុខាងលើ លោក សួន ធី ប្រធានការិយាល័យអប់រំ សូមលោកអភិបាល នៃគណៈអភិបាលស្រុក មេត្តាជ្រាបថា កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ មានគ្រួសារ និងអ្នកអាណាព្យាបាលសិស្ស ចំនួន ៨ គ្រួសារបានធ្វើ ដំណើរមកពីរាជធានីភ្នំពេញ ពួកគាត់មានអាការៈខុសប្រក្រតី និងកំដៅ លើសពី ធម្មតា។

ក្នុងនោះមាន ៧ គ្រួសារបានចូល នៅក្នុងភូមិអន្លង់ពួក ឃុំតាសាញ និង ១ គ្រួសារ នៅក្នុងភូមិស្រែជីពៅ ឃុំមានជ័យ ។ ដែលមានកូនក្មួយចំនួន១៤នាក់ ត្រូវចូលរៀនតាមគ្រឹះស្ថានសិក្សាចំនួន ៣ ដូចជា៖ វិទ្យាល័យ សំឡូត ចំនួន ៤នាក់ អនុវិទ្យាល័យមានជ័យចំនួន ១ នាក់ និងសាលាបឋមសិក្សាតាសាញចំនួន ៥នាក់ ៕

មតិយោបល់