ព័ត៌មានជាតិ

ដាច់ភ្លើងតំបន់មួយចំនួន នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ: យោងតាមការជូនដំណឹងអគ្គិសនីកម្ពុជា បានឲ្យដឹង នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ន ពីអនុស្ថានីទី៤(GS4-F13) ដើម្បីឲ្យក្រុមការងារបច្ចេកទេស ធ្វើការកាប់សម្អាតមែកឈើ ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួនដែលស្ថិតនៅ ៖(១)ផ្លូវលេខ២១៧ ផ្លូវចម្ការដូង ភូមិខ្វា ភូមិសំបួរ សង្កាត់ដង្កោ (២) ផ្លូវទៅស្ពានព្រែកជ្រៃ ភូមិព្រែកប្រណាក ភូមិព្រែកថ្លឹង សង្កាត់ជើងឯក (៣) ភូមិរកាកុះ សង្កាត់ព្រៃស ខណ្ឌដង្កោ (៤) ភូមិទួលពង្រ ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

អតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១២ ថ្ងៃត្រង់៕

មតិយោបល់