កណ្តាលៈ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខពួក៣នាក់ មុខសញ្ញាចែកចាយ និងជួញដូរនូវសារធាតុញៀនដោយសុខច្បាប់។
ការចាប់ឃាត់ខ្លួនជនសង្ស័យខាងលើនៅវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចភូមិទួលត្នោ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យចំនួន៣នាក់ ទី១ឈ្មោះ ធឿន ទី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន) ,ទី២ឈ្មោះ ស្រៀង ទូ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ (គេចខ្លួន) និងទី៣ឈ្មោះ នី ហ្សា ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរកម្មករ សំណង់ (ឃាត់ខ្លួន) អ្នកទាំង៣នាក់ ស្នាក់នៅភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ក្នុងនោះដកហូតបាន ៖ ម្សៅក្រាមថ្លាពណ៌សថ្លា សង្ស័យសារធាតុញៀនចំនួន៤កញ្ចប់ធំ,ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន១ និងឧបករណ៍សម្រាប់ប្រើប្រាស់ និង វេចខ្ចប់មួយចំនួន ។
មុនឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យទាំង៣នាក់លើ ដោយមានប្រជាពលរដ្ឋ បានផ្ដល់ព័ត៌មានមកប៉ុស្ដិ៍នគរបាលរដ្ឋគគីរថា ជនសង្ស័យនិងបក្ខពួកកំពុងតែចែកចាយគ្រឿងញៀន នៅផ្ទះរបស់ខ្លួន ពេលទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ បានសហការ ជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកកៀនស្វាយ បានចុះទៅដល់កន្លែងកើតហេតុខាងលើ ក៏បានធ្វើការ ឃាត់ខ្លួន ឈ្មោះ ធឿន ទី និងឈ្មោះនី ហ្សា រួមទាំងវត្ថុតាងខាងលើ មកប៉ុស្តិ៍នគរបាលរដ្ឋបាលគគី ដើម្បីសួរនាំ ចំណែកឯ ឈ្មោះ ស្រៀង ទូ បានរត់គេចខ្លួនបាត់។
សូមបញ្ជាក់ថា ជនសង្ស័យឈ្មោះ ធឿន ទី ជាមុខសញ្ញាមានដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ ២០១ ចុះថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៧ ដោយចៅក្រមសើបសួរ អ៊ីម៉ាណូកា ពាក់ពន្ធ័ករណីជូញដូរដោយខុសច្បាប់នូវសារធាតុញៀន៕
មតិយោបល់