ព័ត៌មានជាតិ

ចោរឥឡូវខ្លាំងមែន! លួចរថយន្តស្រាបៀរកម្ពុជា ទៅបាត់ទាំងព្រលឹម

​ភ្នំពេញ: បុរសម្នាក់បានមកដាក់ពាក្យបណ្តឹងទាំងមិនសប្បាយចិត្ត ក្រោយពីរូបគាត់បានទុករថយន្តខាងមុខផ្ទះដូចសព្វដងរួចចូលដេក ពេលដែលចេញមកវិញស្រាប់តែបាត់តែម្តង។

ហេតុកាណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង១០ទៀបភ្លឺ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ បុរសដែលជាជនរងគ្រោះមានឈ្មោះ ពេជ្យ ភក្តី អាយុ៣២ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនស្រាបៀរ ថៃហ្គឺរ ស្នាក់នៅផ្ទះលេខ៩៩L ផ្លូវលេខ៤២៤ ស្នាក់នៅ ភូមិ ចោមចៅ៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពពីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានចតរថយន្តដែលគាត់បើកបររាល់ថ្ងៃ(តែរថយន្តនោះជាកម្មសិទ្ធរបស់ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា)។ ជាប្រភេទរថយន្តទេសចរណ៍ស៊េរី Toyota Corolla ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AO 3028 ផលិតឆ្នាំ២០០៣ ដែលមានលេខម៉ាស៊ីន1ZZ5641931 នឹងលេខតួរ 1XNBR32E23Z114048 គឺរូបគាត់បានចតទុកនៅខាងមុខផ្ទះដូចសព្វមួយដង រួចរូបគាត់បានចូលគេងនៅខាងក្នុងផ្ទះជាធម្មតា រហូតមកដល់ម៉ោង៤ទៀបភ្លឺ ទើបរូបគាត់ចេញមកមើលរថយន្ត ស្រាប់តែមិនឃើញក៏បង្កមានការភ្ញាក់តែម្តង។

ទើបនាំគ្នាមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលចោមចៅ២ដើម្បីជួយអន្តរាគម៍និងជួយស្វែងរកជនសង្ស័យមកផ្តន្ទាទោសតាមច្បាប់៕

មតិយោបល់