ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ!

ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីរំលោភសេពសន្ថវៈ។
ការចាប់ឃាត់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ត្រង់ចំណុចក្នុងបន្ទប់ផ្ទះលេខ៦បេ ភូមិទី១ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

ជនសង្ស័យមានឈ្មោះ សួន ធា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ។ ចំណែកជនរងគ្រោះ ឈ្មោះ ដ.អ.ហ.ណ ភេទស្រីអាយុ២០ឆ្នាំ មុខរបរនិស្សិត មានទីលំនៅខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
បច្ចុប្បន្ន ជនសង្ស័យ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

មតិយោបល់