ព័ត៌មានជាតិ

បាញ់ប្រហារ​នៅ​អាមេរិក​ធ្វើឲ្យ​របួស​សិស្សសាលា 3 នាក់​

​ទីក្រុង​វ៉ា​ស៊ិន​តោន (13/11/13) ៖​ក្រុម​ប៉ូលិស​របស់​ទីក្រុង Pittsburgh ដែល​ទទួលខុសត្រូវ​នៅឯ​កន្លែង​កើត​ហេតុ​នៃ​ការបាញ់ប្រហារ​មួយ​បាន​និយាយថា​កាលពី​ថ្ងៃ​ពុធ​នេះ​សិស្សសាលា​បី​នាក់​បាន​រងរបួស​ក្រោយ​ការបាញ់ប្រហារ​ពី​ខ្មាន់កាំភ្លើង​នៅ​ក្នុង​សាលារៀន​មួយ​កន្លែង​ក្នុង​ទីក្រុង​។​

​បើ​យោង​តាម​ការដក់ស្រង់​សម្តី​របស់​បុគ្គលិក​របស់​សាលាម្នាក់​បានបញ្ជាក់​ថា​ខ្មាន់កាំភ្លើង​ម្នាក់​បាន​រត់ចេញ​ពី​ក្នុងព្រៃ​ក្បែរ​សាលា​ហើយ​បើកឆាក​បាញ់រះ​ទៅ​លើ​ក្មេងៗ​។​មិន​មាន​ជនរងគ្រោះ​ណា​ម្នាក់​រងរបួស​ធ្ងន់ធ្ងរ​ដែល​អាច​ប៉ះពាល់​ដល់​ជីវិត​ទេ​ហើយ​ជនសង្ស័យ​ក៏​មិន​ទាន់​បាន​ចាប់ខ្លួន​នៅឡើយ​ដែរ​។​

​ក្រុមប៉ូលិស​ត្រូវបាន​ដាក់​បន្ថែម​ទៅកាន់​សាលារៀន​នោះ​ហើយ​ក្រុម​ផ្សេង​ទៀត​កំពុង​ស្វែងរក​និង​រុករក​តាម​ព្រៃ​ដែល​នៅ​ក្បែរ​សាលា​ដើម្បី​ចាប់ខ្លួន​ខ្មាន់កាំភ្លើង​បើទោះបីជា​ការសន្និដ្ឋាន​ថា​ខ្មាន់កាំភ្លើង​មិនមែន​មាន​តែ​ម្នាក់ឯង​ក៏ដោយ​៕​
https://i1272.photobucket.com/albums/y389/domneng/Ailya/Shooting1_zps55974356.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/Shooting4_zpsf8688b78.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/Shooting2_zps90300d6f.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/Shooting3_zps52591024.jpg

មតិយោបល់