ព័ត៌មានជាតិ

ក្មេងស្ទាវប្រចាំក្រុងកំពង់ចាម ត្រូវសមត្ថកិច្ចក្របួចបាន!

កំពង់ចាម: ជនសង្ស័យជាក្មេងទំនើងចំនួន៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីបានបង្កទំនាស់ ពាក្យសម្តីឌឺដង ឈាំនដល់ការផ្ទុះហិង្សាវាយតប់គ្នាទៅវិញទៅមក។

ការឃាត់ខ្លួននេះធ្វើឡើងនៅម៉ោង៩និង៣០នាទី យប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ នៅខាងក្រោមស្ពានគីហ្សូណា ស្ថិតនៅក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ក្មេងទំនើងទាំង៣នាក់ ទី១ឈ្មោះ នឿន ចាន់ដា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងឈើស្នាក់នៅភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាម , ទី២ឈ្មោះ ហ.ម.ហ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរជាងឡាន និងជនសង្ស័យទី៣ឈ្មោះ វ៉ាត់ ថារី ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅភូមិទន្លបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

អ្នកទាំង៣ បានធ្វើសកម្មភាពវាយតប់គ្នាទៅវិញទៅមក ដោយផ្តើមចេញពីទំនាស់ពាក្យសម្តីឌឺដាក់គ្នា ហើយបច្ចុប្បន្ន ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ អធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដើម្បីធ្វើការសាកសួរតាមនីតិវិធីច្បាប់បន្តទៀត៕

មតិយោបល់