ព័ត៌មានជាតិ

សត្វដំរីមួយក្បាល បានឆ្លងទឹកដីថៃ ចូលមកកម្ពុជាហើយ!..

បន្ទាយមានជ័យៈ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីមានដំរីថៃដ៏ធំ១ក្បាលបានដើរឆ្លងចូលព្រំដែនមកក្នុងប្រទេសកម្ពុជា កាលពីល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ នៅត្រង់ចំណុចភូមិអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។

គួរបញ្ជាក់បន្ថែមថា មុននឹងដំរីនេះ ចូលមកដល់កម្ពុជា អាជ្ញាធរថៃបានឲ្យប្រជាពលរដ្ឋដាក់ត្រាក់ទ័របិទផ្លូវរាំងដំណើរ តែដំរីនេះ បានដើរវាងចូលមកក្នុងទឹកដីកម្ពុជា និងបានចូលស៊ីចេកប្រជាពលរដ្ឋអស់ជាច្រើនផងដែរ ហើយ រសៀលនេះ សត្វដំរីខាងលើ កំពុងស្ថិតនៅម្តុំភ្នំវែង ក្នុងឃុំអូរស្រឡៅ ស្រុកម៉ាឡៃ៕

មតិយោបល់