ភ្នំពេញៈ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ នៅវេលាម៉ោង៩ និង៥៤នាទី មានករណីជនជាតិចិនម្នាក់ ធ្វើអត្តឃាត ដោយចង.ក សម្លាប់ខ្លួន នៅចំណុចក្នុងរោងចក្រកាត់ដេរឈីឌីយ៉ាសេង ផ្លូវបេតុង ភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។
សពជនរងគ្រោះឈ្មោះ XIAO AIXIU ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិចិន មុខរបរថៅកែរោងចក្រកាត់ដេរ ឈីឌីយ៉ាសេង ស្នាក់នៅរោងចក្រកាត់ដេរឈីឌីយ៉ាសេង ផ្លូវបេតុង ភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ កាន់លិខិតឆ្លងដែនលេខ G50580575 ។
តាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ សន្និដ្ឋានថា សពស្លាប់ ពិតជាស្លាប់ដោយសារចង.កប្រាកដមែន។
បច្ចុប្បន្ន សពត្រូវបានតម្កល់ទុកវត្តស្ទឹងមានជ័យ៕
មតិយោបល់