ព័ត៌មានជាតិ

សាំយ៉ុង ងងុយដេក រេចង្កូតធ្លាក់ផ្លូវបុករះឥដ្ឋ ខ្ទេចទាំងយប់!

ព្រៃវែង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយខ្លួនឯងបង្កឡើងរថយន្តបើករេចង្កូតធ្លាក់ពីលើថ្នល់បុករះដុំឥដ្ឋ បណ្តាលឲ្យរងរបួស។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង១០និង៥០នាទីយប់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៨ ចន្លោះគីឡូម៉ែត្រលេខ១០០-១០១ ក្នុងភូមិដូនកឹង ឃុំដូនកឹង ស្រុកកំចាយមារ ខេត្តព្រៃវែង។

រថយន្ដម៉ាក សាំយ៉ុង ពណ៌ខៀវស ពាក់ស្លាកលេខ ភ្នំពេញ2X- 0769 បើកបរដោយឈ្មោះ វ៉ាត់ យ៉ាន ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិវាល ឃុំស្មោងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ដោយអ្នកបើកបរងងុយដេក បណ្តាលឲ្យរេចង្កូតធ្លាក់ពីលើផ្លូវ បុករះដុំឥដ្ឋចំនួន៣០០០ដុំ និងបន្តទៅបុកដើមអាកាស្យាជាប់នៅនឹងកន្លែង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងនាំយករថយន្ត មករក្សាទុកនៅប៉ុស្តិ៍ដូនកឹង រង់ចាំការដោះស្រាយពេលក្រោយ៕

មតិយោបល់