ព័ត៌មានជាតិ

លោក Martinez នឹងបន្តដឹកនាំប៊ែលហ្ស៊ិកដល់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០២២

 

បរទេស៖ គ្រូបង្វឹកជនជាតិអេស្បាញលោក Roberto Martinez ដែលកន្លងមកតែងតែមានពាក្យចចាមអារ៉ាមថានឹងអាចចុះកុងត្រាក្នុងការធ្វើការជាមួយនឹងក្លឹបជាច្រើននៅអ៊ឺរ៉ុបនោះប៉ុន្តែនៅសប្តាហ៍នេះត្រូវបានគេប្រកាសជាសាធារណៈហើយថានឹងនៅតែបន្តការងារជាគ្រូបង្វឹករបស់ជម្រើសជាតិប៊ែលហ្ស៊ិកដដែលរហូតដល់ឆ្នាំ២០២២ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកដដែល។

លោក Martinez នឹងបន្តដឹកនាំក្រុមដែលត្រូវបានគេស្គាលថាជាក្រុមស្ថិតនៅចំណាត់ថ្នាក់លេខ១របស់ពិភពលោកដដែលនេះរហូតដល់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនៅកាតាទោះបីជាបានដឹកនាំក្រុមឲ្យទទួលបានបរាជ័យកាលពីព្រឹត្តការណ៍អ៊ឺរ៉ូឆ្នាំ២០២០កន្លងទៅថ្មីៗនេះក្តី។

អតីតគ្រូបង្វឹករបស់ក្លឹប Wigan និង Everton រូបនេះត្រូវបានប្រធានសហព័ន្ធបាល់ទាត់ប៊ែលហ្ស៊ិកលោក Peter Bossaert បង្ហាញក្តីរំពឹងទុកថាយ៉ាងមុតម៉ាំថាគាត់នឹងនៅបន្តដឹកនាំក្រុមដដែលខណៈដែលប៊ែលហ្ស៊ិកក៏នឹងមានការប្រកួតសម្រាប់ខែកញ្ញានិងខែតុលាខាងមុខនេះផងដែរ៕

 

មតិយោបល់