ព័ត៌មានជាតិ

WhatsApp អាចប្រើនៅលើកុំព្យូទ័របាន

WhatsApp បច្ចុប្បន្នមានអ្នកប្រើប្រាស់កើនឡើងដល់ ៧០០លាននាក់ ដែល​បានបង្កើតទំនាក់ទំនងគ្នាទៅវិញទៅមក​តាមរយៈស្មាតហ្វូន ថេប្លែត ហើយនៅពេលនេះ WhatsApp បានបង្ហាញសេវាកម្មថ្មីគឺអាចប្រើនៅលើ Web browser បាន មានន័យថា អាចប្រើ​បាន​នៅលើ កុំព្យូទ័រលើតុ។

ដើម្បីប្រើ WhatsApp នៅលើកុំព្យូទ័របាន អ្នកប្រើប្រាស់​ត្រូវចូលទៅកាន់ https://web.whatsapp.com បន្ទាប់មកប្រើប្រាស់​​ស្មាតហ្វូន​ ដែលប្រើប្រព័ន្ធដំណើរការ Android, Windows Phone និង BlackBerry ធ្វើការភ្ជាប់ WhatsApp នៅលើទូរស័ព្ទដៃ​ជាមួយនឹងកុំព្យូទ័រ ហើយក៏សុំទោសផងដែរសម្រាប់អ្នកប្រើ​ iOS ព្រោះថានៅពេលនេះមិនទាន់មាននោះទេ ហើយ​ចំណែក Web browser ក៏ប្រើបានតែ Chrome​ ផងដែរ៕

FRANCE-INTERNET-WHATSAPP

មតិយោបល់