ព័ត៌មានជាតិ

Update៖ សូមចូលរួមរំលែកទុក្ខផង! នារី ២នាក់ ឈប់សម្រាកពីការសិក្សា មកលេងស្រុក នារដូវចូលឆ្នាំថ្មី ស្រាប់តែជួបគ្រោះអកុសល

បន្ទាយមានជ័យ: នារី២នាក់ បានឈប់សម្រាកពីសិក្សានៅភ្នំពេញ អំទ្បុងពេលរដូវចូលឆ្នាំថ្មី បានធ្វើដំណើរមកលេងស្រុកកំណើត នៅក្រុងប៉ោយប៉ែត ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ ខណ:ដែលសល់តែប៉ុន្មានគីឡូម៉ែត្រសោះដល់ផ្ទះ។

សូមបញ្ជាក់ថា ហេតុការណ៍នេះ បានកើតទ្បើងនៅវេលាម៉ោង៦ ព្រឹក ថ្ងៃទី១៣ ខែមេសា នៅលើផ្លូវជាតិលេខ៥ ខាងកើតសាលាស្រុកអូរជ្រៅ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៧-៣៧៩ ស្ថិតក្នុងភូមិកូបលិច ឃុំកូប ស្រុកអូរជ្រៅ។

សូមឲ្យអ្នកទាំងពីរ ទៅកាន់សុខគតិភពចុះ៕

មតិយោបល់