ព័ត៌មានជាតិ

រថយន្ត Ford Ranger ស៊េរីឆ្នាំ ២០១៩ បុកម៉ូតូ បណ្ដាលឲ្យយុវជនម្នាក់របួសធ្ងន់

ព្រះសីហនុ: (ព័ត៌មានបឋម) តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា មានគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តម៉ាក Ford Ranger ស៊េរីឆ្នាំ ២០១៩ គ្មានស្លាកលេខ បុកនិងម៉ូតូ បណ្តាលឲ្យយុវជនម្នាក់រងរបួសធ្ងន់ (ភាគីខាងម៉ូតូ)។

ហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោងប្រហែល ១១ ព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវភ្លោះ ចេញពីវិទ្យាល័យក្រុងព្រះសីហនុ ទៅឆ្នេរឯករាជ្យ ក្នុងសង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ ដើម្បីធ្វើដោះស្រាយ និងបញ្ជូនជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យ៕

មតិយោបល់