ព័ត៌មានជាតិ

មន្រ្តីកាំកុងត្រូល រកឃើញ ទឹកកាពិ ទឹកក្រូចឆ្មា ទឹកដោះគោខាប់ មានសភាពខុសប្រក្រតី នៅទីផ្សារតាពៅ

ស្វាយរៀងៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃ ព្រហស្បតិ៍ ១០ រោច ខែ បុស្ស ឆ្នាំ រកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៨ ក្រុមការងារសាខាកាំកុងត្រូល រួមនឹងអាជ្ញាធរដែនដី បានចុះទៅធ្វើការអង្កេតទីផ្សារតាពៅ ផ្សារអន្តរជាតិ និងហាងលក់ទំនិញនានា ក្រុងបាវិត ដោយពិនិត្យលើប្រក្រតីភាព និងអនុលោមភាព នៃទំនិញដែលបានដាក់តាំងលក់ ។

ជាលទ្ធផល យើងបានរកឃើញការដាក់តាំងលក់នូវផលិតផលវេចខ្ចប់ស្រេចមួយចំនួនដែលមានសភាពខុសប្រក្រតី ហើយក្រុមការងារក៏បានធ្វើការដកហូតទៅតាមនីតិវិធី សរុបរួមមាន ៖
– ទឹកកាពិចំនួន ១២ ដប
– ទឹកក្រូចឆ្មា ២ ដប
– ទឹកដោះគោខាប់ ១ កំប៉ុង
និងណែនាំមិនឲ្យដាក់តាំងលក់នូវទំនិញប្រភេទខាងលើ៕

មតិយោបល់