ព័ត៌មានជាតិ

ឡិចស៊ីស៤៧០ ស្លាកលេខភ្នំពេញ2G-5678 បុកម៉ូតូសិស្ស ស្លាប់មួយរំពេច!

​តាកែវ: មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យយុវជនម្នាក់រងរបួសធ្ងន់ តែជាអកុសលត្រូវបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកក្រុងដូនកែវ។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៣ ចន្លោះគីឡូមែត្រ៩៤-៩៥ ក្នុងភូមិត្រពាំងកែ​ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។

រថយន្តម៉ាក ឡិចស៊ីស ៤៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2G-5678(អ្នកបើកបររត់គេចខ្លួនបាត់) បើកបរក្នុងទិសដៅពីលិចទៅកើត លុះមកចំណុចកើតហេតុ បានបុកម៉ូតូពីក្រោយ ម៉ាកហុងដា សេ៥០ គុបជ្រុង ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ តាកែវ1C-9874 ជិះដោយឈ្មោះ ឆាត ជីវីន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស រស់នៅភូមិឃុំកើតហេតុ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង ​នាំយករថយន្តនិងម៉ូតូ រក្សាទុកអធិការនគរបាលស្រុកត្រាំកក់៕

មតិយោបល់