កំពង់ឆ្នាំងៈ កាលពីលាម៉ោង១០ព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ ២០២០ នៅចំណុចសូរ៉ាប៉ា ស្ថិតក្នុងភូមិស្រែព្រីង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង មានករណីក្មេងៗអាយុចន្លោះ ពី៩ទៅ១០ឆ្នាំចំនួន២ទៅ៣នាក់ រើសបានគ្រាប់បែកដៃ មិនស្គាល់អត្តសញ្ញាណមួយគ្រាប់ យកមកបោះលេង បង្កឲ្យមានការភ្ញាក់ផ្អើល។
ហេតុការណ៍នេះ ភ្លាមៗផងដែរ ក៏ត្រូវបានមនុស្សចាស់ឃើញ ក៏មកដណ្ដើមយកគ្រាប់បែកខាងលើ ប្រគល់ឲ្យសមត្ថកិច្ច ដើម្បីបញ្ជូនវាបន្តទៅឲ្យមន្ត្រីស៊ីម៉ាក់។
យ៉ាងណាមិញនៅព្រឹកថ្ងៃទី២០ ខែមករានេះ បន្ទាប់ពីធ្វើការត្រួតពិនិត្យរួច ខាងមន្ត្រីស៊ីម៉ាក់ បានបញ្ជាក់ថា មិនមែនជាគ្រាប់បែកដៃទេ គឺគ្រាន់ជាដែកកេះប៉ុណ្ណោះ៕
មតិយោបល់