ព័ត៌មានជាតិ

សមត្ថកិច្ចចុះបង្ក្រាប ដល់ទីតាំងឃាត់ខ្លួនស្រ្តី ៣នាក់ ករណីលេងល្បែងស៊ីសង

តាកែវៈ នៅថ្ងៃច័ន្ទ៨កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ២និង៥៥នាទី កំម្លាំងអធិការដ្ឋាននគរបាលស្រុកគិរីវង់ បានចុះបង្ក្រាបល្បែងស៊ីសង០១កន្លែង (បៀរស៊ីគូរ) នៅភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ។
ក្នុងពេលចុះបង្ក្រាបនេះ សមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុឃាត់ខ្លួនបានអ្នកលេងបៀរជាស្រ្តីមានគ្នា០៣នាក់ មានឈ្មោះដូចខាងក្រោម៖
១.ឈ្មោះ ឆោម ស្រីណូ អាយុ៣៨ឆ្នាំ មានទីលំនៅភូមិពោធិ៍រោង ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់។
២.ឈ្មោះ ធន់ នឿន អាយុ៤៨ឆ្នាំ មានទីលំនៅភូមិឈើទាលភ្លោះ ឃុំព្រៃអំពក ស្រុកគិរីវង់។
៣.ឈ្មោះ សួន ផល្លី អាយុ៣៥ឆ្នាំ មានទីលំនៅភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់។

ក្នុងពេលបង្ក្រាបសមត្ថកិច្ចបានធ្វើការដកហូតម៉ូតូ០១គ្រឿងម៉ាក BLADE ពណ៌ខ្មៅលាយក្រហម គ្មានស្លាកលេខ (ម៉ូតូចាស់) ក្រណាត់ក្រាលចំនួន០១ និងបៀរចំនួន០៥ហ៊ូ។

បច្ចុប្បន្ន បានយកមកធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាអោយបញ្ឈប់ការលេងល្បែង និងកាត់បន្ថយការជួបជុំ ដើម្បីបញ្ជៀសការរីករាលដាលជំងឺកូវីត-១៩ (Covid-19)៕

មតិយោបល់