ព័ត៌មានជាតិ

រថយន្តកុងទីន័រ ផ្តាច់សង្ខារអ្នកជិះម៉ូតូ២នាក់ គួរឲ្យសង្វេគ

ភ្នំពេញ: ករណី​គ្រោះ​ចរាចរណ៍​មួយ​សែន​រន្ធត់ បង្កឡើង​ដោយ​រថយន្តកុងទីន័រ បើកបុកម៉ូតូវ៉េវ បណ្តាលឲ្យ​មនុស្ស២នាក់ ស្លាប់យ៉ាងណោចអាធ័ម ភ្លាមៗនៅនឹងកន្លែងកើតហេតុ ស្ថិតនៅរង្វង់មូលក្បាលថ្នល់ ខណ្ឌចម្ការមន។

ប្រភព​ឲ្យដឹងថា ហេតុការណ៍ខាងលើនេះ ដោយសាររថយន្ត​កុងទីន័រ​ ១គ្រឿង​ម៉ាក​ហ្វូស៊ូ (Fuso) ពាក់ស្លាកលេខភ្នំពេញ 5A-0030 បើកបុកអ្នកជិះម៉ូតូម៉ាវ៉េវ ពណ៌ខ្មៅ ឌុបគ្នាពីរនាក់ពេញទំហឹង បណ្តាល​ឲ្យស្លាប់​ទាំង២នាក់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍​នេះ ខាងភ្នាក់ងារយើងមិនទាន់ដឹងពីអត្តសញ្ញាណជន​រងគ្រោះនៅឡើយទេ ព័ត៌មានលំអិតខាង PostNews ផ្សាយជូននៅពេលបន្តិចទៀតនេះ៕

មតិយោបល់