ព័ត៌មានជាតិ

Update៖ ឈាមស្រែកស្បែកហៅ! ករណីឃាតកម្ម នៅសង្កាត់សាក់សំពៅ ពេលនេះឃាត់បានជនសង្ស័យហើយ

ភ្នំពេញ: នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១៥និង០០នាទី កម្លាំងសហការស្រាវជ្រាវ មានកម្លាំងនគរបាលខណ្ឌដង្កោ
ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ (ប្រុស) ពាក់ព័ន្ធករណី ឃាតកម្ម (ប្លន់សម្លាប់) កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង២២ និង១០នាទី នៅលើផ្លូវលំវាលស្រែ ស្ថិតនៅភូមិខ្វា សង្កាត់សាក់សំពៅ ខណ្ឌដង្កោ ។

ជនសង្ស័យទី១ ឈ្មោះ អឿង ភាព ភេទប្រុសអាយុ៤៣ឆ្នាំជនជាតិខ្មែរ មុខរបរជាងសំណង់ ស្នាក់នៅផ្ទះជួល ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជយ័ រាជធានីភ្នំពេញ ទី២ ឈ្មោះ ណោម ពៅ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ ស្នាក់នៅភូមិសំរោងអណ្តែត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងទី៣ ឈ្មោះ ប៉ុក សុខនីភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ត (ទទួលផលចោរកម្ម) ស្នាក់នៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជយ័ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យក៖ ម៉ូតូ០១គ្រឿង និងទូរស័ព្ទដៃចំនួន០១គ្រឿង (វត្ថុតាងទាំង០២ ខាងលើនេះ ជារបស់ជនរងគ្រោះ)។

បច្ចុប្បន្នជនសង្ស័យ ត្រូវបាននាំយកមកធ្វើការសាកសួរ នៅការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តាមនីតិវិធីច្បាប់៕

មតិយោបល់