ព័ត៌មានជាតិ

ចុះផ្សព្វផ្សាយពីផលប៉ះពាល់ ការកំចាត់ និងការទប់ស្កាត់រុក្ខជាតិរាតត្បាត

ភ្នំពេញៈ នាយកដ្ឋានជីវៈចម្រុះ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរ (ក.ជ.អ.ច) នៅថ្ងៃទី១១ មិថុនា នេះ បានចុះអប់រំផ្សព្វផ្សាយអំពីផលប៉ះពាល់ ការកំចាត់ និងការទប់ស្កាត់លើការរីករាលដាលនៃរុក្ខជាតិរាតត្បាត និងផ្សព្វផ្សាយអំពីពិធីសារ ណាហ្គូយ៉ា នៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជាសាខាខេត្តកំពង់ធំ។

លោក ម៉េង មុនីរក្ស ប្រធាននាយកដ្ឋានជីវចម្រុះបានថ្លែងថា “គោលបំណងនៃការចុះអប់រំផ្សព្វផ្សាយនេះ គឺដើម្បីបង្កើនការយល់ដឹងអំពីផលប៉ះពាល់ បង្កើនការយកចិត្តទុកដាក់ចូលរួមកំចាត់ និងទប់ស្កាត់លើការរីករាលដាលនៃប្រភេទរុក្ខជាតិរាតត្បាតនៅកម្ពុជា ពិសេសបន្លាព្រះខ្លបយក្ស ដែលវាជារុក្ខជាតិកំពុងរាតត្បាតយ៉ាងខ្លាំង និងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថានធម្មជាតិ ជីវៈចម្រុះ កសិកម្ម សុខភាពមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធនានា”។

គួរបញ្ជាក់ថា ក្រៅពីកម្មវិធីអប់រំផ្សព្វផ្សាយខាងលើ កម្មវិធីនេះក៏បានបញ្រ្ជាបការយល់ដឹងអំពីពិធីសារ ណាហ្គូយ៉ា ផងដែរ។ កម្មវិធីអប់រំផ្សព្វផ្សាយនេះ មានការចូលរួមពីមន្រ្តីនៃមន្ទីរបរិស្ថាន ខេត្តកំពង់ធំ និងនិសិ្សតសាកលវិទ្យាល័យឯកទេសនៃកម្ពុជាសាខាខេត្តកំពង់ធំ ប្រមាណជាង១២០នាក់៕

មតិយោបល់