កណ្តាលៈ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានក្មេងស្រីវ័យ១៨ឆ្នាំម្នាក់ បានចងកសម្លាប់ខ្លួនស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៥និង៥នាទីល្ងាច ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ថន វណ្ណៈស្រីលក្ខ័ ភេទស្រី អាយុ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិកើតហេតុខាងលើ ។ វត្ថុតាងដកហូត ៖ ក្រមាក្រឡាការ៉ូ (ពណ៌ក្រហមលាយលឿង)ចំនួន១។
តាមការបំភ្លឺរបស់ប្អូនស្រីរបស់ជនរងគ្រោះឈ្មោះ ថន វណ្ណលីកា ភេទស្រី អាយុ១៣ឆ្នាំ ស្នាក់ភូមិខាងលើបានឲ្យដឹងថា៖ ជនរងគ្រោះនៅផ្ទះជាមួយប្អូនស្រីដូចសព្វដង ដោយម្តាយជនរងគ្រោះទៅធើ្វការ និងឪពុកជនរងគ្រោះទៅធើ្វការនៅខេត្តព្រះវិហារ ជនរងគ្រោះបានដេកមើលទូរទស្សន៍ ហើយក៏សួរជនរងគ្រោះលេងថា (បងស្រីរៀនផ្នែកទីផ្សារទៅ) ជនរងគ្រោះតបវិញថា (រៀនខាងទីផ្សារពិបាករកការងារធើ្វណាស់) ពេលជនរងគ្រោះនិយាយហើយក៏មើលទូរទស្សន៍ធម្មតាវិញ មួយសន្ទុះក្រោយមកម៉ោងប្រហែល១និង៤០នាទីរសៀល ជនរងគ្រោះក៏ងើបចេញ ដើរលបៗមកកៀនផ្ទះ ហើយស្មានតែជនរងគ្រោះមកហូបបាយ ក៏បានគេងលក់ប្រហែលកន្លះម៉ោង បន្ទាប់មកក៏ងើបពីគេងវិញ ដើររកជនរងគ្រោះក្នុងផ្ទះបាយ តែរកមិនឃើញក៏ឡើងលើផ្ទះ មើលបន្ទប់ជនរងគ្រោះ តែជនរងគ្រោះបានចាក់គន្លឹះទ្វារ ក៏ស្រែកហៅ តែមិនលឺសំឡេងឆ្លើយតប ក៏ចុះមកក្រោមវិញ លុះដល់ម៉ោងកើតហេតុ ម្តាយជនរងគ្រោះចេញពីធើ្វការ ក៏ប្រាប់ម្តាយថា ជនរងគ្រោះគាត់សម្ងំក្នុងបន្ទប់យូរហើយ ម្តាយជនរងគ្រោះឡើងទៅលើផ្ទះស្រែកហៅនិងគោះទ្វារ តែមិនលឺសំឡេងអ្វីទាំងអស់ រត់មកហៅអ្នកជិតខាងឲ្យជួយគាស់ទ្វារចេញ ពេលគាស់ទ្វារចេញក៏ឃើញជនរងគ្រោះចងក ទៅនិងឆ្នឹមដំបូលផ្ទះ ជាមួយក្រមា បានស្រែកហៅបងប្អូនមកជួយ លើកជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យបង្អែកជ័យជំនះ ពេទ្យពិនិត្យរួចបានប្រាប់ថាជនរងគ្រោះបានស្លាប់បាត់ទៅហើយ ដឹកជនរងគ្រោះមកផ្ទះវិញ បន្ទាប់មកក៏រាយការណ៍ជូនសមត្ថកិច្ចចុះពិនិត្យតែម្តងនិងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់