ព្រះសីហនុៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តហាយឡែនឌ័រ បានបុកអ្នកដើរឆ្លងផ្លូវ បណ្តាលឲ្យស្លាប់នៅនឹងកន្លែង។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៧និង៣០នាទី យប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ នៅលើជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១២៧-១២៨ ភូមិចាំស្រី ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។
គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្តម៉ាក ហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AH-7037 បើកបរពីភ្នំពេញ ឆ្ពោះមកខេត្តព្រះសីហនុ លុះដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកជនរងគ្រោះឈ្មោះ រ៉ង លី ភេទប្រុស អាយុ៦២ឆ្នាំ ដែលកំពុងដើរឆ្លងផ្លូវពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗ ហើយអ្នកបើកបររថយន្តបង្ក បានបេីករថយន្ត មកចតចោលនៅចន្លោះបង្គោលលេខ១២៨-១២៩ រួចគេចខ្លួនបាត់តែម្តង ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅវាស់វែង នាំយករថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សិលា រង់ចាំដោះស្រាយគ្នាពេលក្រោយ និងប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕




មតិយោបល់