ព័ត៌មានជាតិ

ស្តេច​កុងហ្វូសៅលីញ ខ្លាំង នៅតែចាញ់ក្រោមកណ្តាប់ដៃ ប៊ូខោវ(មានវីដេអូ)

ប៊ូខោវ ដែលជា​ជើង​របស់ថៃ ដែល​ឡើងទៅប្រកួត​ជាមួយនឹងកីឡាករ ស្តេចកុងហ្វូ សៅលីញ Yi Long ដែល​ធ្វើការប្រកួតកាលពីថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ ២០១៥ ម្សិលមិញនេះ ។​ ក្នុងការប្រកួតនេះ Yi Long បាន​ធ្វើឲ្យប៊ូខោវ ស្ពឹកមុខ ផងដែរ​ នៅដើមទឹកទី ១ តែឈានដល់ទឹកទី ២ ប៊ូខោវ ចាប់ផ្តើម មានព្រាបវិញ ដោយទាត់ធាក់ ប្រើជង្គង់ និង កណ្តាប់ដៃខ្លួន ។​បើទោះបីជាយ៉ាងនេះក្តី ក៏​ពិបាក​យកឈ្នះ លើកីឡាករចិន សៅលិញ ផងដែរ ដោយ​បានត្រឹមតែឈ្នះ ដោយពិន្ទុ តែប៉ុណ្ណោះ ៕​
ទស្សនា​វីដេអូឃ្លិបដូចខាងក្រោមនេះ​៖

មតិយោបល់