ព័ត៌មានជាតិ

អាសូរ! បុរសម្នាក់ឡើងត្នោត របូតដៃធ្លាក់ចុះមកក្រោម ស្លាប់យ៉ាងអាណោចអាធ័ម!

កំពង់ឆ្នាំងៈ បុរសម្នាក់ បានស្លាប់ក្រោយពីបញ្ជូនទៅមន្ទីរពេទ្យ ក្រោយពីបានធ្លាក់ពីលើចុងត្នោត កាលពីវេលាម៉ោង៥និង៤០នាទីល្ងាច ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ក្នុងភូមិខ្វិត ឃុំពង្រ ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ បេត សារឿន ភេទប្រុស អាយុ៣៦ឆ្នាំ តែងតែដើមត្នោត ដើម្បីកៀបយកទឹកត្នោតជូ យកមកលក់ លុះដល់ថ្ងៃកើតហេតុ ខណៈដែលជនរងគ្រោះទៅឡើងត្នោតដូចសព្វរាល់ដង ស្រាប់តែរបូតដៃធ្លាក់មកដី បណ្តាលឲ្យរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង តែអកុសលក៏ស្លាប់ទៅហើយ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការពិនិត្យនិងប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់