ព័ត៌មានជាតិ

មន្ត្រីយោធា ដែលបោក​គ្រាប់បែក​ ចូល​ផ្ទះ​ព្រះរាជអាជ្ញា​រងខេត្តកំពង់ធំ​ កាលពី​៣​ឆ្នាំមុន ត្រូវបានចាប់ខ្លួន! ​

ព្រះវិហារៈ ជនត្រូវចោទ ដែលធ្វើ​សកម្មភាព​បោក​គ្រាប់បែក​ចូល​ផ្ទះ​ព្រះរាជអាជ្ញា​រងខេត្តកំពង់ធំ​កាលពី​៣​ឆ្នាំមុន ពេលនេះត្រូវបាន​សមត្ថកិច្ចស្រាវជ្រាវ​ចាប់ខ្លួនបានហើយ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ ​នៅ​ចំណុច​ច្រក​អានសេះ​ព្រំប្រទល់​កម្ពុជា​-​ថៃ​ក្នុង​ខេត្តព្រះវិហារ។

ការចាប់ខ្លួនឈ្មោះ សន ប៉ុន ហៅសន ប៉ន អាយុ​៣៥​ឆ្នាំ ជា​មន្ត្រី​យោធា រូបនេះ គឺធ្វើឡើងតាមដីបង្គាប់ឲ្យចាប់ខ្លួនចំនួន៣ ទី​១- ពេល​សមត្ថកិច្ច​ចុះបង្ក្រាប បែរជា​ទាញ​កាំភ្លើង​បាញ់​សមត្ថកិច្ច ​ទី​២-​ករណី​បោក​គ្រាប់បែក​ចូល​ផ្ទះ​លោក​សាយ​ណូ​រ៉ា​ព្រះរាជអាជ្ញារង​ និង​ទី​៣-​ពីបទ​ដឹកជញ្ជូន​និង​ប្រមូល​ផល​-​អនុផល​ព្រៃឈើ៕

មតិយោបល់