ព័ត៌មានជាតិ

បុរស​ម្នាក់​លោត​សម្លាប់ខ្លួន​ដោយសារ​មិត្តស្រី​មិន​ព្រម​ឈប់​ទិញ​ឥ​វ៉ាន់​

ចិន​៖​បើ​យោង​តាម​គេហទំព័រ yourjewishnews បានឲ្យដឹង​ថា​បុរស​ម្នាក់​បាន​ធ្វើ​អត្តឃាត​ខ្លួនឯង​ពីលើ​ផ្សា​ទំនើប​ជាន់​ទី ៧ បន្ទាប់​ពី​បញ្ឈប់​មិត្តស្រី​របស់​ខ្លួន​មិន​ឲ្យ​ដើរ​ទិញ​ឥ​វ៉ាន់​ទៀត​មិន​បាន​។ បុរស​ម្នាក់​នោះ​ត្រូវបាន​គេ​ស្គាល់​ថា​ឈ្មោះ Tao Hsiao មាន​វ័យ ៣៨ ឆ្នាំ​បាន​លោត​សម្លាប់ខ្លួន​ក្នុង​កំឡុង​ពេល​មាន​ការឈ្លោះប្រកែក​គ្នា​ជាមួយ​មិត្តស្រី​របស់​គាត់​នៅ​ផ្សា​ទំនើប ដោយ​ស្ត្រី​រូប​នោះ​ទទូច​បន្ត​ដើរ​ទិញ​ឥ​វ៉ាន់​បន្ត​ទៀត​តែ​គាត់​ចង់​ត្រឡប់មកផ្ទះ​វិញ​។ ការឈ្លោះប្រកែក​គ្នា​របស់​លោក Hsiao ជាមួយនឹង​មិត្តស្រី​របស់​គាត់​នៅក្នុង​ផ្សារ​ទំនើប​មួយ​នៃ​ទីក្រុង Xuzhou ខេត្ត Jiangsu ភាគ​ខាងកើត​ប្រទេស​ចិន បន្ទាប់​ពី​រយៈពេល​ប្រាំ​ម៉ោង​នៃ​ការដើរ​ទិញ​ឥ​វ៉ាន់ ហើយ​គាត់​យល់ថា​គ្រប់គ្រាន់​សម្រាប់​ប្រើប្រាស់​រួច​ទាមទារ​ឲ្យ​ត្រឡប់មកផ្ទះ​វិញ​។ សាក្សី​នៅ​កន្លែងកើតហេតុ​ឮ​គាត់​និយាយ​ថា ពួក​យើង​មាន​ឥ​វ៉ាន់​ច្រើនណាស់​ដែល​មិន​អាច​យួរ​រួច ហើយ​ស្បែកជើង​របស់​នាង​គឺ​វា​គ្រប់គ្រាន់​ដែល​អាច​ប្រើប្រាស់​បាន​មួយជីវិត ទោះបីជា​យ៉ាងណា​នាង​បាន​ទទូច​ទៅ​ហាង​មួយ​ផ្សេង​ទៀត​ដែល​មាន​លក់​ស្បែកជើង​ដើម្បី​ទិញ​បន្ថែម​។ បន្ទាប់​មក​ការឈ្លោះប្រកែក​គ្នា​ក៏​បាន​កើតមានឡើង ដោយសារ​តែ​អត់​ទ្រាំ​មិនបាន Hsiao បាន​បោះ​កាបូប​ពី​ជាន់​លើ ហើយ​បាន​លោត​ចុះ​មក​ដែរ អតិថិជន​ជា​ច្រើន​បាន​ឃើញ​ហេតុការណ៍​ដ៏​រន្ធត់​នេះ​ក៏​ប្រញាប់​ចាក​ចេញ​ផងដែរ​។ ភ្លាមៗ​នោះ​បុគ្គលិក​សង្គ្រោះបន្ទាន់​មកដល់​កន្លែងកើតហេតុ និង​បាន​ប្រកាសថា​លោក Hsiao មិន​អាច​ជួយសង្គ្រោះ​បាន​ទេ​ពីព្រោះ​គាត់​បាន​ស្លាប់​បាត់បង់​ជីវិត​ទៅ​ហើយ​៕​
die

មតិយោបល់