តាកែវៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ក្រោយពីមានម៉ូតូម៉ាកហុងដាឌ្រីម បើកក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន រួចក៏ជ្រុលចង្កូត ទៅបុកម៉ូតូម៉ាកSX ពេញទំហឹង បណ្តាលឲ្យម្ចាស់ម៉ូតូទាំង២ និងអ្នករួមដំណើរ រងរបួសធ្ងន់ស្រាលចំនួន៤នាក់។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៦និង៤០នាទីយប់ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ ស្ថិតលើផ្លូវខេត្តលេខ១២៩ ចន្លោះគីឡួម៉ែត្រ៣.៤ ភូមិព្រៃទទឹង ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ។
ជនរងគ្រោះមានឈ្មោះ អ៊ឹម វើន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកសិករ(របួសធ្ងន់) ស្នាក់នៅឃុំក្តាញ់ ស្រុកព្រៃក្បាស ខេត្តតាកែវ បើកម៉ូតូម៉ាកSX ពណ៌ស ពាក់ស្លាកលេខ1FH-9892។
ចំណែកជនបង្កមានឈ្មោះ នៅ រ៉ាវីត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិ្ស(របួសស្រាល) បើកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពែញ 1AA-0548 និងអ្នករួមដំណើរ២នាក់ ទី១ឈ្មោះ សំ វិបុល ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស(របួសស្រាល) និងទី២ឈ្មោះ ឆិល ចន្ថាសារីម ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស (របួសស្រាល) ទាំង៣ស្នាក់នៅភូមិទួលគារ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ។
ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកវត្ថុតាងមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីដោះស្រាយបន្តតាមផ្លូវច្បាប់។ ចំណែកអ្នករងរបួស ត្រូវបញ្ជូនទៅមន្ទីរពេទ្យ៕
មតិយោបល់