ប៉ៃលិនៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០២០ មានករណីមនុស្សស្លាប់ចំនួនម្នាក់ នៅភូមិបាយសី ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
សពឈ្មោះ មាស មនោរិទ្ធ ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិឃុំខាងលើ មូលហេតុ មុនពេលកើតហេតុ ជនរងគ្រោះកំពុងអង្គុយលើកៅអីសុខៗ ស្រាប់តែជនរងគ្រោះមានអាការវិលមុខ ហើយក៏បានដួលដាច់ផ្ងារទៅក្រោយ បណ្ដាលឲ្យសន្លប់ ភ្លាមនោះក្រុមគ្រួសារបានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យខេត្តបាត់ដំបង ពេលទៅដល់មន្ទីរពេទ្យជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។
បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់