ព័ត៌មានជាតិ

ម៉ូតូពីរគ្រឿងពន្លះគ្នា ស្លាប់ និងរបួសធ្ងន់ ៣នាក់

កណ្តាល: គ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូបុកជាមួយម៉ូតូ ពេលធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងពីរនាក់ទៀត រងរបួសធ្ងន់។

ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃព្រហស្បិ៍ ១០រោជ ខែបុស្ស ឆ្នាំរកា នព្វ ព.ស ២៥៦១ ត្រូវនិងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៩និង១០នាទីយប់ ចំណុចផ្លូវលេខ២១A ក្នុងភូមិសិត្បូ ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល ។

នគរបាលចរាចរណ៍ស្រុកស្អាង បានឲ្យដឹងថា ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល1i-3003 បើកបរដោយឈ្មោះ ថៃ ដារ៉ូ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅ សិត្បូ ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្ដាល មុខរបរកម្មករ (ស្លាប់ពេលបញ្ជូនទៅមន្ទីពេទ្យ) បានធ្វើដំណើរពីជើងទៅត្បូង ពេលមកដល់ចំណុចកើតហេតុ ក៏បានបុកជាមួយម៉ូតូមួយគ្រឿងទៀត ម៉ាកអាយខុន ពណ៌ទឹកក្រូចលាយស ពាក់ស្លាកលេខ ភ្នំពេញ1S-5218 ធ្វើដំណើរពីត្បូងទៅជើង បើកដោយឈ្មោះអ៊ុង ភ័ក្ត្រា ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិលេខ៥ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល មុខរបរកម្មករ និងអ្នករួមដំណើរ មិនស្គាល់អត្តសញ្ញាណ ទាំងពីរនាក់មិនពាក់មួកសុវត្ថិភាពរបួសធ្ងន់។

បច្ចុប្បន្នវត្ថុតាងម៉ូតូពីរគ្រឿង ត្រូវបានកម្លាំងជំនាញ ហូតយកមករក្សាទុកនៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធីច្បាប់ ៕

មតិយោបល់