ព័ត៌មានជាតិ

គ្រាន់តែបើករថយន្តចង់វ៉ាគ្នាទៅវិញទៅមក បង្កការភ្ញាក់ផ្អើលនៅលើស្ពានក្បែរស្នងការខេត្តកណ្តាលទាំងយប់!

កណ្តាល: មានការភ្ញាក់ផ្អើល និងស្ទះចរាចរណ៍ទាំងយប់នៅលើស្ពាន ក្បែរស្នងការនគរបាលខេត្តកណ្តាល ខណ:ដែលរថយន្តម៉ាក សាំយ៉ុង ពាក់ស្លាកលេខ ឃ8805 ភព02 ពណ៌ស និងរថយន្ត ហាយឡែនឌ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2K.1838 បើកបរមិនព្រមឲ្យគ្នាវ៉ា(ទៅមុន) បង្កឲ្យមានការទាស់ពាក្យសម្តី(ជម្លោះ) ផ្អើលពេញនៅលើស្ពាន ក្បែរស្នងការនគរខេត្តកណ្តាល។

ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ នៅចំណុចលើស្ពានថ្ម ក្បែរស្នងការដ្ឋាននគរបាលខេត្តកណ្តាល ស្ថិតនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

សាក្សីនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្ត២គ្រឿងបានបើកបរយ៉ាងលឿនពីទិសដៅ ពីភ្នំពេញ មកក្រុងតាខ្មៅ (ទិសខាងជើង ទៅទិសខាងត្បូង) លុះមកដល់កន្លែងកើតហេតុ ស្រាប់តែរថយន្ត ហាយឡែនឌ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2K.1838 បានវ៉ារថយន្ត ម៉ាកសាំយ៉ុង ពាក់ស្លាកលេខ ឃ8805 ភព02 ពណ៌ស នៅលើស្ពាន រួចហើយក៏រថយន្តទាំង២គ្រឿង បានឈប់ ហើយម្ចាស់រថយន្តទាំង២ បើកទ្វារចុះមក ក៏បានទាស់ពាក្យសម្តី គ្នាទៅវិញទៅមក វាយប្រតាយប្រតប់គ្នា បង្កឲ្យមានការភ្ញាក់ផ្ញើល និងកកស្ទះចរាចរណ៍ជិត១ម៉ោង ទើបសម្ថកិច្ចមូលដ្ឋាន មកជួយអន្តរាគមន៍។

សាក្សីបន្តទៀតថា បន្ទាប់ពីសមត្ថកិច្ចអធិការក្រុងតាខ្មៅមកជួយអន្តរាគមន៍ និងសាកសួររួច ទើបដឹងថា រថយន្តទាំង២ខាងលើនោះ មុននិងបង្កឲ្យមានការភ្ញាក់ផ្អើល ឈានទៅដល់ការទាស់ពាក្យសម្តីគ្នា គឺដោយសាររថយន្តសាំយ៉ុង មិនឲ្យរថយន្តហាយឡែនឌ័របើកវ៉ា៕

មតិយោបល់