ភ្នំពេញៈ កាលពីវេលម៉ោង ១ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណីជនសង្ស័យពីរនាក់ បានជិះម៉ូតូធ្វើសកម្មភាពឆក់ទូរស័ព្ទ iPhone ពីជនជាតិចិនម្នាក់បានសម្រេច រួចបើកគេចខ្លួនបាត់ដោយសុវត្ថិភាព។
ហេតុការណ៍នេះ បានកើតទ្បើងនៅទល់មុខហាងកាហ្វេ Amazon តាមបណ្ដោយផ្លូវ ២១៧ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក និងលោកមេប៉ុស្តិ៍ បានចុះមកដល់កន្លែងកើតហេតុភ្លាមៗផងដែរ។ ករណីនេះ ជនរងគ្រោះមិនបានដាក់ពាក់បណ្ដឹងនៅប៉ុស្តិ៍នោះទេ ដោយបានហៅកង់បីឥណ្ឌា ជិះត្រលប់ទៅស្នាក់នៅសណ្ឋាគារវិញ៕
មតិយោបល់