ព័ត៌មានកីឡា

មុនផ្លាស់ជាផ្លូវការណ៍ Man Utd ចាប់ផ្តើមដេញថ្លៃប្រជែង Man City

បន្ទាប់ពីក្រុម Manchester City មិនទាន់ផ្លូវការណ៍ក្នុង​ការនាំយកខ្សែប្រយុទ្ធ Alexis Sanchez ក្រុមបីសាចក្រហម Manchester United បានចូលរួមប្រជែង ទិញយកកីឡាករឈីលីរូបនេះ។

បើតាមារចុះផ្សាយរបស់ The Guardian បានឲ្យដឹងថា ក្រុមបីសាចក្រហម Manchester United បានដេញថ្លៃ​តម្លៃ ២៥លានផោន ក្នុងការទិញយកខ្សែប្រយុទ្ធ Alexis Sanchez ពីក្រុមកាំភ្លើងធំ Arsenal ។ តាមរយ:ការចូល​ខ្លួនមកប្រជែងនេះ Man Utd មានបំណងចង់បានកីឡាករ​រូបនេះ មកលេងនៅតំបន់ប្រយុទ្ធ ដែលកំពុងតែខ្វះខាត នាពេលបច្ចុប្បន្ននេះ។ ម្យ៉ាងវិញទៀត តម្លៃ ២៥លានផោននេះ គឺច្រើនជាងតម្លៃ ២០លានផោនដែល​ក្រុម Manchester ឲ្យក្រុម Arsenal ក្នុងការនាំយក ខ្សែប្រយុទ្ធ ឈីលីរូបនេះ។

យ៉ាងណាវិញនោះ ថ្វីបើបីសាច​ក្រហម ហ៊ានឲ្យតម្លៃខ្ពស់ជាង Man City ក៍ដោយ តែមិនប្រាកដថា Man Utd អាចប្រជែងឈ្នះ ក្នុងការនាំយក Alexis Sanchez បានឡើយ ព្រោះថា Sanchez បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្លាស់ទៅកាន់​ Man City ដោយរង់ចាំតែថ្ងៃមកដល់ប៉ុណ្ណោះ។ ក៍ប៉ុន្តែ Man Utd នៅតែមានជំនឿចិត្តថា ពួកគេនឹងអាចនាំយក Alexis Sanchez បានជាក់ជាមិនខានឡើយ។

មតិយោបល់