ព័ត៌មានជាតិ

អីយ៉ាស់! លក់គ្រឿងញៀនសោះ មានទាំងដាវទៀត !

ក្រចេះ: ជនសង្ស័យចំនួន៤នាក់ ត្រូវបានសមត្ថកិច្ច ធ្វើការឃាត់ខ្លួនបានកាលពីវេលាម៉ោង១០យប់ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ នៅក្នុងភូមិ​ហាន់ជ័យ​ទី​៤ ​ឃុំ​ហាន់ជ័យ ​ស្រុក​ឆ្លូង ​ខេត្តក្រចេះពាក់ពន្ធ័នឹងករណីគ្រឿងញៀន។

ជនសង្ស័យទាំង៣នាក់ ទី១ឈ្មោះ ទិ​ត្យ ​សេងហុង ​ភេទ​ប្រុស ​អាយុ​៣១​ឆ្នាំ , ទី២ឈ្មោះ ​ផូ ​ចាន់​ម៉េង​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ មុខរបរជាង​ដែក ,ទី៣ឈ្មោះ ទិ​ត្យ ​ចាន់​សុ​ភ័​ក្រ ​ភេទ​ប្រុស ​អាយុ​២៣​ឆ្នាំ ​មុខរបរ​ជាជាង​ឡាន និងជនសង្ស័យទី៤​ឈ្មោះ​ កៃ​ក ​ហើ​ត ​ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ ​ជនជាតិខ្មែរ​អ៊ីស្លាម​។ ដកហូតបាន គ្រឿងញៀន​ចំនួន​២​កញ្ចប់​ធំ​ , ដាវ​ចំនួន​២​ដើម​ , ម៉ូតូ​២​គ្រឿង ,ជញ្ជីង​ថ្លឹង​គ្រឿងញៀន​១​ ,​ទូរសព្ទ​ចំនួន​១០​គ្រឿង ​រួមទាំង​សម្ភា​រ:វេច​ខ្ចប់​គ្រឿងញៀនមួយចំនួនទៀត៕

មតិយោបល់