ព័ត៌មានជាតិ

បាឡែនបើកលឿន រេចង្កូតធ្លាក់ផ្លូវក្រឡាប់ ស្លាប់ម្នាក់និងរបួសធ្ងន់៣នាក់!

ព្រៃវែងៈ នៅថ្ងៃអង្គារ៍ ១៩កើត ខែចេត្រ ឆ្នាំរកា ន្វពសក័ ព.ស២៥៦២ ត្រូវនិងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ នៅវេលម៉ោង១២និង៤៥នាទី នៅលើផ្លូវលេខ៣១០ មានករណីគ្រោះចរាចរណ៍រថយន្តបើកក្រឡាប់ខ្លួនឯង នៅចំណុចមុខវត្តមុនីរង្សី ក្នុងភូមិសាមគ្គី ឃុំស្វាយភ្លោះ ស្រុកពាមជរ។

រថយន្តម៉ាក បាឡែន ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ2 W2138 បើកបរដោយឈ្មោះ សុខ ចន្ថា ភេទប្រុស អាយុ៤៧ឆ្នាំ មានទីលំនៅភូមិលេខ ២ ឃុំព្រែកខ្សាយ.ខ ស្រុកពាមរក៍ និងអ្នករួមដំណើរ៣នាក់ឈ្មោះ ចិត ភេទប្រុស អាយុ៤២ឆ្នាំ,ទី២ឈ្មោះ ហួត ភេទប្រុស អាយុ៣២ឆ្នាំ និងទី៣ឈ្មោះ ហឿង ភេទប្រុស អាយុ២៨ឆ្នាំ បណ្តាយឲ្យរបួសធ្ងន់៣នាក់ ស្លាប់ម្នាក់នៅកន្លែងកើតហេតុឈ្មោះហឿង រីឯរថយន្តខូចខាតស្ទើទាំងស្រុង។

មូលហេតុបើកបរក្នុងល្បឿនលឿនរេខុសផ្លូវ ក្រឡាប់។

បច្ចុប្បន្នក្រុមគ្រូសារបានដឹកជញ្ជូនជនរងគ្រោះយកទៅព្យាបាលរបួសនៅពេទ្យបង្អែកអ្នកលឿង។
ចំណែកសាកសពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់